របាយការណ៍ប្រជុំគណៈកម្មការកម្រង
ព្រះរាជាណាចក្រកម្ពុជា
|
|
ជាតិ សាសនា ព្រះមហាក្សត្រ
កម្រងអង្គភ្នំតូច
របាយការណ៍ប្រជុំគណៈកម្មការកម្រង
ស្ដីពី
ការបូកសរុបឆមាសទី១សម្រាប់ឆ្នាំ
២០១៦‑២០១៧
ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាអង្គភ្នំតូច
ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ
២០១៧
I.
គោលបំណង
ដើម្បីប្រមូលស្ថិតិ
ទិន្នន័យគ្រូ សិស្សតាមសាលានីមួយៗនិងទទួលព័ត៌មានពីការរីកចម្រើនក្នុងដំណាច់ឆមាសទី១
និងធ្វើការវាយតម្លៃរកគ្រូល្អសម្រាប់សាលារៀននីមួយៗ ក្នុងកម្រង ។
II.
សមាសភាពចូលរួម
គណៈកម្មការកម្រងសាលារៀន
និង សហគមន៍ (បញ្ជីវត្តមានជូនភ្ជាប់)
III.
យន្ដការនៃការប្រជុំ
នៅវេលាម៉ោង
ប្រាំពីរនិងសាមសិបនាទីមតិសំណេះសំណាលរបស់ លោក ឌុក ស៊ីដេត ប្រធានកម្រង និងបានដាក់ឲ្យអង្គពិភាក្សាធ្វើការកំណត់នូវសកម្មភាព
រាល់វត្ថុបំណងដែលបានកំណត់កាលពីពេលព្រឹក។
IV.
លទ្ធផលសម្រេចបាន
ដើម្បីឲ្យសម្រចសូចនាករដែលបានដាក់ចេញ
អង្គប្រជុំបានពិភាក្សាកំណត់សកម្មភាពជាច្រើនដើម្បីគំាទ្រវត្ថុបំណងដូចខាងក្រោមៈ
1.
ការប្រមូលកុមារចូលរៀន
·
ត្រូវរៀបចំដំណើរការគណៈកម្មការអភិវឌ្ឍន៍សាលារៀន
·
ធ្វើបច្ចុប្បន្នភាពផែនទីខ្នងផ្ទះ
·
ស្រង់ស្ថិតិនិងរក្សាទិន្នន័យ
ព័ត៌មានកុមារ
·
បូកសរុបអាយុកុមារតាមវ័យ
·
រៀបចំយុទ្ធនាការប្រមូលកុមារចូលរៀន
2.
ការសិក្សាប្រកបដោយប្រសិទ្ធភាព
·
ធនធានជាបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព
·
បំប៉នគ្រូឲ្យមានសមត្ថភាពខ្ពស់ក្នុងការបង្រៀននិងរៀន
·
ថ្នាក់រៀនត្រូវដាក់តាំងពាក្យស្លោកនិងរូបមន្ដឲ្យបានល្អប្រសើរ
·
ត្រូវបង្កើនការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀននិងរៀន
·
រាល់ការបង្រៀនត្រូវប្រើប្រាស់សំណួរទាំងបីកម្រិត
·
ត្រូវមានកិច្ចតែងការបង្រៀនដាច់ខាត
·
សកម្មភាពបង្រៀននិងរៀន
ត្រូវអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌល
3.
សុខភាព សុវត្ថិភាព
និងការការពារកុមារ
·
អនុវត្តកម្មវិធីអប់រំកាយ
និងកីឡានៅគ្រប់កម្រិតថ្នាក់
·
ការអប់រំអនាម័យបីប្រការ
·
ណែនាំសិស្សពីការប្រើប្រាស់បង្គន់
·
រៀបចំសម្អាតកន្លែងលាងសម្អាតដៃនិងដុះធ្មេញ
·
ត្រូវមានទំនាក់ទំនងជាមួយមណ្ឌលសុខភាព
·
អប់រំពីច្បាប់ចរាចរផ្លូវគោគ
·
រៀបចំដាក់ពាក្យស្លោកទាក់ទងសុខភាព
V.
រង្វាយតម្លៃ
អង្គប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យ
និងប្រកបដោយប្រសិទ្ធភាពខ្ពស់
VI.
សន្និដ្ឋាន
ឆ្លងកាត់ការប្រជុំ
និងពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់
សម្រេចបាននូវផែនការអភិវឌ្ឍមួយដែលនិងជួយឲ្យគុណភាពអប់រំនៅកម្រងអង្គភ្នំតូច
កាន់តែកើនឡើង និងមានប្រសិទ្ធភាពខ្ពស់។
VII.
ទិសដៅអនុវត្តបន្ដ
·
ត្រូវអនុវត្តតាមផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំសិក្សា
២០១៦‑២០១៧
·
ត្រូវត្រៀមបើកបវេសនកាលឆ្នាំថ្មី
·
ត្រៀមយុទ្ធនាការប្រមូលកុមារចូលរៀន
·
ត្រូវបញ្ជូន
និងទទួលរបាយការណ៍ឲ្យបានទៀងទាត់ពេលវេលា
អង្គភ្នំតូច,ថ្ងៃទី
០២ ខែ មករា ឆ្នាំ ២០១៧
បានឃើញនិងឯកភាព អ្នកធ្វើរបាយការណ៍
ប្រធានកម្រង
No comments: